នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ តំណាងឱ្យក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានក្រុមការងារជំនាញស្ដីពីសន្តិសុខសាយប័រជាមួយសហប្រធានអូស្ត្រាលីបានរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារជំនាញស្ដីពី សន្ដិសុខសាយប័រ លើកទី១៣ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក ក្នុងខេត្តសៀមរាប

ហ្វេសបុក
តេឡេក្រាម
វ័តអែប
ធ្វិតធ័រ

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ តំណាងឱ្យក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានក្រុមការងារជំនាញស្ដីពីសន្តិសុខសាយប័រជាមួយសហប្រធានអូស្ត្រាលី សម្រាប់ជុំទី៣ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ បានរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារជំនាញស្ដីពី សន្ដិសុខសាយប័រ លើកទី១៣ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរសេនជូរី រីសត&ស្ប៉ា ក្នុងខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះដឹកនាំធ្វើជាសហប្រធាន ដោយ ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ (តំណាងក្រសួងការពារជាតិកម្ពុជា) និងឧត្តមសេនីយ៍ត្រី ម៉ៃខែល រ៉ែឌី (Michael REIDY)   អគ្គនាយក កងកម្លាំងអភិវឌ្ឍន៍សាយប័រ នៃបញ្ជាការដ្ឋានសាយប័រ ក្រសួងការពារជាតិអូស្ត្រាលី (តំណាងក្រសួងការពារជាតិអូស្ត្រាលី) ព្រមទាំងមានការចូលរួមពីប្រតិភូមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន-បូក មជ្ឈមណ្ឌលឧត្ដមភាពទិន្នន័យនិងសន្ដិសុខសាយប័រ និងតំណាងលេខាធិការដ្ឋានអាស៊ាន សរុបចំនួន១៨ប្រទេស។

ក្នុងកម្មវិធីបើកកិច្ចប្រជុំ ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល បានសម្តែងការស្វាគមន៍ចំពោះប្រតិភូ ដែលបានអញ្ជើញចូលរួម និងស្វាគមន៍ទីម័រខាងកើតបានក្លាយជាសមាជិកទី១១របស់អាស៊ាន ព្រមទាំងថ្លែងអំណអរគុណដល់សហប្រធានអូស្ដ្រាលីចំពោះការចូលរួមចំណែកដ៏មានតម្លៃ និងកិច្ចខិតខំប្រឹងបែ្រង ដើម្បីធានាដល់ដំណើរការកិច្ចប្រជុំដោយរលូន និងផ្លែផ្កា។ ឆ្លៀតក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ នាយក បានគូស​បញ្ជាក់​ដោយ​សង្ខេប​អំពី​ពេលវេលានិងដំណាក់កាលផែនការអនុវត្ថ​នៃ​ផែនការ​ការងារ​ឆ្នាំ​២០២៤​ដល់​២០២៧ ដោយបានបែងចែកផែនការការងារជាបីដំណាក់កាលសំខាន់ គឺដំណាក់កាលទី១ ទី២ និងទី៣ គិតត្រឹមកិច្ចប្រជុំនេះលើកទី១៣នេះ បានបញ្ចប់ដំណាក់កាលទី១ និងចូលដំណាក់កាលទី២ នៃផែនការរួមឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧។ បន្ថែមពីនេះទៀត ឧត្តមសេនីយ៍ទោ នាយក បានវាយតម្លៃខ្ពស់ចំពោះវត្ដមានប្រតិភូដែលបានចូលរួម ដែលជាការគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ប្រទេសសមាជិក និងដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនសមត្ថភាពអន្តរប្រតិបត្តិការក្នុងតំបន់ ដើម្បីទប់ស្កាត់នឹងការគំរាមកំហែងសន្តិសុខសាយប័រ ដែលជាបញ្ហាប្រឈមសកល ដែលកំពុងបន្តកើតមាន។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ត្រី ម៉ៃខែល រ៉ែឌី (Michael REIDY) ដែលជាសហប្រធានដឹកនាំកិច្ចប្រជុំ បានថ្លែងអំណរគុណដល់សហប្រធានកម្ពុជា ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះប្រតិភូអូស្ត្រាលី និងប្រតិភូផ្សេងទៀតដែលបានចូលរួម។ ឧត្តមសេនីយ៍ត្រី ម៉ៃខែល រ៉ែឌី បានផ្តួចផ្តើមពិភាក្សាអង្គប្រជុំអំពីផែនការនៃការធ្វើលំហាត់រួមគ្នា រវាងក្រុមការងារជំនាញចំនួនបី ដូចជា សន្តិសុខសាយប័រ វេជ្ជសាស្ត្រយោធា ជំនួយមនុស្សធម៌និងគ្រោះមហន្តរាយ នៅចុងឆឆ្នាំ២០២៦ខាងមុខ នៅប្រទេសឥណ្ឌូណេស៊ី។

នៅក្នុងកម្មវិធីបើកកិច្ចប្រជុំ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជា ADSOM Leader កម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងកម្មវិធី ដោយបានគូសបញ្ជាក់អំពីនយោបាយឈ្នះ-ឈ្នះ ដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ដើម្បីបិទបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងត្រូវបានការពារយ៉ាងរឹងមាំ និងធ្វើទំនើបកម្ម ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម បានសង្កត់ធ្ងន់អំពីកាតព្វកិច្ចក្នុងការរួមបញ្ចូលគំនិតនៃ “សន្តិភាព” ជាមួយបរិបទនៃការរីកចម្រើនវិស័យសន្តិសុខសាយប័រ នៅក្នុងសតវត្សទី២១ផងដែរ។

បន្ទាប់ពីពិធីបើកជាផ្លូវការ សហប្រធានទាំងពីរ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងការចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងឧត្តម្មានុវត្តន៍ របស់សមាជិកចូលរួម ពាក់ព័ន្ធនឹងសន្តិសុខសាយប័រ តាមរបៀបវារៈដែលបានគ្រោងទុក រួមមាន៖

– ធ្វើបច្ចុប្បភាពនិងការប្រើប្រាស់សាកល្បងថ្នាល (Web Portal) ការរៀបចំឯកសារ TOR ដើម្បីនិរន្ដរ៍ភាពដំណើរការថ្នាល បទបង្ហាញចែករំលែកបទពិសោធន៍ និងឧត្តម្មានុវត្តន៍ពាក់ព័ន្ធនឹងការការពារនិងការគំរាមកំហែងសន្តិសុខសាយប័រ រួមនឹងការពិភាក្សាជាក្រុមដើម្បីប្រមូលមតិយោបលនិងការបញ្ជូលធាតុក្នុងការរៀបចំផែនការលម្អិតដើម្បីកំណត់គោលដៅនិងកម្មវត្ថុសម្រាប់ធ្វើលំហាត់រួមគ្នារវាងក្រុមការងារជំនាញស្ដីពីសន្តិសុខសាយប័រ វេជ្ជសាស្ត្រយោធា ជំនួយមនុស្សធម៌និងគ្រោះមហន្តរាយ ចុងឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី។

ក្រោយពីកិច្ចប្រជុំបានបញ្ចប់ទៅដោយជោគជ័យ និងទទួលលទ្ធផលជាផ្លែផ្កាតាមការគ្រោងទុក  សមាជិកប្រតិភូទាំងអស់ ក៏បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌល APOPO និងប្រាសាទអង្គវត្ត ដើម្បីឈ្វេងយល់ពីវប្បធ៌ម ប្រពៃណី និងស្ថាបត្យកម្មដ៏រុងរឿងនៃសម័យអង្គរ ផងដែរ។

សូមបញ្ជាក់ជូនថា កិច្ចប្រជុំលើកទី១៣នេះ គឺជាលើកទី២ហើយ ដែលប្រទេសកម្ពុជារៀបចំធ្វើម្ចាស់ផ្ទះ ដែលកាលលើកទី១ នៅក្នុងឆ្នាំ២០២៤ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ជាមួយនឹងគោលដៅជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ការលើកកម្ពស់សមត្ថភាព និងភាពធន់ ក្នុងចំណោមប្រទេសជាសមាជិក ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសាយប័រក្នុងតំបន់។

ព័ត៌មានថ្មីៗ

ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងជាសមាជិកក្រុមការងារសៀវភៅសការពារជាតិ បានអញ្ជើញចូលរួមសិក្ខាសាលាបច្ចុប្បន្នភាពយុទ្ធសាស្រ្តការពារជាតិលើកទី១ ឆ្នាំ២០២៥ ( Defence Strategic Update )នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប

ឯកសារផ្សេងៗ

នយោបាយឈ្នះ ឈ្នះ ការបញ្ចប់សង្គ្រាមស៊ីវិលប្រកបដោយសន្តិភាពពេញលេញ

ច្បាប់ស្ដីពី លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ

ឯកសារស្ដីពី បទវិន័យទូទៅ និងបទវិន័យផ្ទៃក្នុងកងយោធពលខេមរភូមិន្ទ

គំរូលិខិតសុំច្បាប់ សម្រាប់ប្រើប្រាស់ផ្ទៃក្នុងនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ