(ខេត្តសៀមរាប)៖ ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងជាសមាជិកក្រុមការងារសៀវភៅសការពារជាតិ បានអញ្ជើញចូលរួមសិក្ខាសាលាបច្ចុប្បន្នភាពយុទ្ធសាស្រ្តការពារជាតិលើកទី១ ឆ្នាំ២០២៥ ( Defence Strategic Update ) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសៀវភៅសការពារជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។












