ប្រវត្ដិសង្ខេប

កាល​ពី​អតីត​កាល​មុន​ពេល​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា​ទទួល​បាន​ឯក​រាជ្យ​ ពីរដ្ឋបាលបារាំង​ ចលនា​តស៊ូ​បាន​ កើត​ឡើង​ ពាស​ពេញ​ផ្ទៃ​ប្រ​ទេស​កម្ពុជា​ ទាំង​តំបន់​ព្រៃ​ភ្នំ​ក៏​ដូច​វាល​ទំ​នាប​ ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​ស្រ​ទាប់​ ជាន់​ថ្នាក់​នៃ​ប្រ​ជា​ជន​កម្ពុជា​ ដើម្បី​ដាក់​សម្ពាត​ ទាម​ទារ​ឯក​រាជ្យ​ពីរ​ដ្ឋ​បាល​បារាំង​ ។ ពេល​នោះ​មធ្យោ​បាយ​ទាក់​ទង​ ឬ​ បញ្ជូន​សារ​ពីក្រុម​មួយ​ទៅ​ក្រុម​មួយ​ធើ្វ​ឡើង​បែប​បុរាណ​ដូច​ជា​ បញ្ជូន​សារ​តាម​សត្វ​ព្រាប​ មនុស្ស​ជិៈ​សេះ ​ជិៈ​ទូក​ជិៈ​កង់​ ម៉ូតូ​ ឬ​ ដោយ​ថ្មើរ​ជើង​ ដោយ​ឡែក​មាន​តែ​កង​អនុ​សេនា​ធំ​ស្វយ័ត​ខ្មែរ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ផ្ទាល់​ពី​រដ្ឋ​បាល​បា​រាំង​ប៉ុណ្ណោះ​ ទើប​មាន​ម៉ា​ស៊ីន​វិ​ទ្យុ​ទាក់​ទង​ប្រើ​ប្រាស់​ដោយ​តិច​តួច​បំ​ផុត​ ។

នៅ​ពេល​ដែល​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ទាម​ទារ​ឯក​រាជ្យ​បាន​ជា​ស្ថា​ពរ​ពី​រដ្ឋ​បាល​បា​រាំង​ នា​ថ្ងៃ​ទី​ ០៩​ ខែ​វិច្ឆិការ​ ឆ្នាំ​១៩៥៣​ កង​យោ​ធ​ពល​ខេមរៈ​ភូមិន្ទ​ត្រូវ​បាន​ចាប់​បដិ្ឋ​សទិ្ធ​ឡើង​ក្រប​ខ័ណ្ឌ​ រចនា​​សម្ព័​ន្ធ​​ចាត់​​តាំង​​ទូ​​ទៅ​​ត្រូវ​​បាន​​រៀប​​ចំ​​ ក្នុង​​នោះ​​នាយក​​ដ្ឋាន​​បញ្ជូន​​សារ​​ក្រ​​សួង​​ការ​​ពារ​​ជាតិ​​បាន​​បង្កើត​​ឡើង​​ដោយ​​មាន​​ការ​​ដឹក​​នាំ ​​និង​​គ្រប់​​គ្រង​​ ដោយ​​លោក​​វរសេនី​យ៏​ត្រី​​ ហ៊ុល​​ ឃុន​​ រី​ឯ​នៅ​អគ្គ​សេ​នា​ធិ​ការ​ កង​អនុសេនា​ធំ​បញ្ជូន​សារ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដែរ​ ដឹក​នាំ​និង​គ្រប់​គ្រង​ដោយ​លោក​អនុ​សេនី​យ៏​ឯ​​​​ក​ ណុប​ អុន​ និង​ អនុ​សេនីយ៏​ឯក​ អ៊ិន​ ភី​ ។ ​ ចំ​ណែក​ការ​ធា​នា​ទាក់​ទង​មាន​ មាន​ពីរ​មធ្យោ​បាយ​ ទី​១​ វិទ្យុ​អគី្គ​សនី​ប្រើ​ប្រាស់​ដោយ​ម៉ា​ស៊ីន​ SCR 193 + 191 ANTRC 10 SCR 610 SCR 536 SCR 300​ ទី​២​ ទូរ​ស័ព្ទ​ (​ប៉ុសិ្ត​ខ្សែ​លួស​)​ មួយ​ចំ​នួន​តូច​ដែល​គ្រប់​គ្រង​ដោយ​កង​ទ័ព​ ចំ​ពោះ​ការ​បញ្ជូន​សារ​តាម​សំ​បុត្រ​ស្នាម​(ប្រៃស​ណីយ៏​កង​ទ័ព​)ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​​ក្នុង​ផ្នែក​រដ្ឋ​បាល​របស់​កង​ឯក​ភាព​និ​មួយ​​ៗ​។

   ឆ្នាំ​១៩៦០​ នា​យក​ដ្ឋាន​ញ្ជូន​សារ​ ក្រ​សួង​ការ​ពារ​ជាតិ​ ដឹក​នាំ​និង​គ្រប់​គ្រង​ដោយ​លោក​វរសេនីយ៏​ត្រី​ឌិត​ គឹម​បេន​កង​អនុ​សេ​នា​ធំ​បញ្ជូន​សារ​ អគ្គ​សេនា​ធិ​ការ​ត្រូវ​បាន​ពង្រីក​​ជា​ ​វរ​សេ​នា​តូច​បញ្ជូន​សារ​ ដឹក​នាំ​ដោយ​លោក​អនុសេនីយ៏​ឯក​ ណុប​ អុន​ និង​ អនុសេនីយ៏​ឯក​ អ៊ិន​ ភី​ ។ ការ​ធា​នា​ទាក់​ទង​​មាន​ពីរ​មធ្យោ​បាយ​ទី​១​ វិ​ទ្យុ​អគ្គី​ស​នី​ប្រើ​ប្រាស់​ដោយ​ម៉ា​ស៊ីន​ SCR 193 + 191 ANTRC 10 SCR 610 SCR 536 SCR 300​​ ទី​២​ ទូរ​ស័ព្ទ​ (ប៉ុស្តិ​ខ្សែ​លួស​) ​មួយ​ចំ​នួន​តូច​ដែល​គ្រប់​គ្រង​ដោយ​កង​ទ័ព​​និង​ប្រើ​ប្រាស់​ម៉ា​ស៊ីន​ទូរ​ស័ព្ទ​ប្រ​ភេទៈ​EE8 U43 ។

   ក្រោយ​ពេល​រដ្ឋ​ប្រ​ហារ​ថ្ងៃ​ទី​១៨​ ខែ​មិនា​ ឆ្នាំ​១៩៧០​ កង​យោធ​ពល​ខេមរៈ​ភូមិន្ទ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​កង​ទ័ព​ សា​ធារណៈរដ្ឋ​ខ្មែរ​ ក្រប​ខណ្ឌ​​​រ​ច​នា​​សម្ព័ន​ចាត់​តាំង​ទូ​ទៅ ​ត្រូវ​បាន​រក្សា​ទុក​នៅ​ដ​ដែរ​​ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ​ ដឹក​នាំ​និង​ គ្រប់​គ្រង​ដោយ​ ឧត្តម​សេនីយ៏​ត្រី​ សេង​ ស៊ុន​ថៃ​ដល់​ ឆ្នាំ​១៩៧២​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ ជំ​នួស​ដោយ​ ឧត្តម​សេនីយ៏​ត្រី​ ស​ បួន​ វរៈ​សេនា​តូច​បញ្ជូន​សារ​ នៅអគ្គ​សេ​នា​ធិ​ការ​ត្រូវ​បាន​ពង្រីក​ ជា​កង​ពល​បញ្ជូន​សារ​​ មាន​៣​ វរៈ​សេ​នា​តូច​ចំ​ណុះ​ ដឹក​នាំ​និង​ គ្រប់​គ្រង​ដោយ​ ឧត្តម​សេនីយ៏​ត្រី​ ប៉ុក​ វ៉ា​រ៉ូ​ ពេល​នោះ​ដែរ​ កា​រិ​យា​ល័យ​ទី​៦​(កា​រិ​យា​ល័យ​បញ្ជូន​សារ​) ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដែរ​ ដឹក​នាំ​និង​គ្រប់​គ្រង​ដោយ​វរៈ​សេ​នីយ៏​ឯក​ កែវ​ វ៉ាន​ស៊ុយ​ ។

ការ​ធា​នា​ទាក់​ទង​មាន​​២​មធ្យោ​បាយ​ ទី​១​ វិទ្យុ​អគ្គី​សនី​ប្រើ​​ប្រាស់​ ម៉ា​ស៊ីន​ដែល​មាន​ស្រាប់​ និង​បំ​ពាក់​បន្ថែម​ម៉ា​ស៊ីន​របស់​សហ​រដ្ឋ​អា​មេរិក​ដូ​ច​ជា​ PRC 25 ,PRC 45ទី​២​ ទូរ​ស័ព្ទ​(ប៉ុសិ្ត​ខ្សែ​លួស​)​ មួយ​ចំ​នួន​តូច​ ដែល​គ្រប់​គ្រង​ដោយ​កង​ទ័ព​ និង​ប្រើ​ប្រាស់​ម៉ា​ស៊ីន​ទូរ​ស័ព្ទ​ប្រ​ភេទៈ​ EE8 U43 ។

 ថ្ងៃ​១៧​ ខែ​មេ​សា​ ឆ្នាំ​១៩៧៥​ របប​សា​ធារ​ណៈ​ខ្មែរ​ត្រូវ​បាន​ផ្តូល​រលំ​ ទឹក​ដី​ប្រ​ទេស​កម្ពុជា​ទាំង​មូល​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​របប​ប្រ​ល័យ​ពូជ​សាសន៏​ប៉ុល​ពត​ ( ​របប​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ ​)​ (​កំ​ពុង​សិក្សា​ស្រាវ​ជ្រាវ​)។

ថ្ងៃ​ទី​ ៧​ ខែ​មករា​ ឆ្នាំ​ ១៩៧៩​ របប​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ​ត្រូវ​បាន​ផ្តូល​រលំ​របប​សា​ធា​រដ្ឋ​ប្រ​ជា​មា​និតុកម្ពុជា​ត្រូវ​បាន​​បង្កើត​ឡើង​ក្រប​ខណ្ឌ័​រចនា​សម្ព័ន្ធ​ចាត់​តាំង​ទូ​ទៅ​របស់​កង​ទ័ព​ប្រជាជន​បដិវត្តន៍​កម្ពុជា​ត្រូវ​បាន​រៀប​ចំ​ឡើង​ពេល​នោះ​នាយក​ដ្ឋាន​បញ្ជូន​សារ​របស់​ក្រ​សួង​ការ​ពារ​ជាតិ​ពុំ​ទាន់​ត្រូវ​បាន​បង្កើត​នៅ​ឡើយ​ទេ​​ រី​ឯ​នៅ​អគ្គ​សេនា​ធិ​ការ​ស្នង​ការ​វិ​ទ្យុ​ទាក់​ទង​ត្រូវ​បាន​បង្កើត​ឡើង​មាន​ លោក​ លិញ​ នី​ន​ ជា​ប្រ​ធាន​ លោក ងិន ឡាលីន ជាអនុប្រធាននិង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ផ្ទាល់​ពី​ លោក​ លឹម​ ណៃ​ អ​នុ​ប្រ​ធាន​អគ្គ​សេ​នា​ធិ​កា​រ​ វិរ​សេ​នា​តូច​លេខ​ ៧២​ បញ្ជូន​សារ​ ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដែរ​​ ដឹក​នាំ​និង​គ្រប់​គ្រង​ដោយ​លោក​ ទេព​ចំ​រើន​ (​បច្ចុប្បន្ន​ ឧត្តម​សេ​នីយ​ឯក​នា​យក​ នា​យក​ដ្ឋាន​ភូមិ​សាស្រ្ត​ក្រ​សួ​ង​ការ​ពារ​ជាតិ​) និង​សា​លា​វិ​ទ្យុ​ទាក់​ទង​កង​ទ័ព​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​​ទី​​ ១៥​ ខែ​ កញ្ញា​ ឆ្នាំ​ ១៩៧៩​ យុទ្ធ​ជន​និង​នាយ​ទា​ហាន​វិ​ទ្យុ​ទាក់​ទង​មួយ​ចំ​នួន​ត្រូវ​បាន​ចាត់​បញ្ជូន​មក​រៀន​ជំ​នាញ​វិ​ទ្យុ​ទាក់​ទង​នៅ​សា​លា​ក្នុង​ប្រ​ទេស​និង​ទៅ​សិក្សា​នៅ​បរ​ទេស​ដូច​ជា ​អ​តី​ត​ សហភាព​សូ​វៀត​ សាធា​រណរដ្ឋ​សង្គម​និ​យម​វៀត​ណាម​ ជា​បន្ត​បន្ទាប់​។

ចំ​ណែក​មធ្យោ​​បាយ​ធា​នា​ទាក់​ទង​មាន​ ៣​ ទី​១​​ វិទ្យុ​អគ្គី​សនី ​ទី​២​ ទូរ​ស័ព្ទ​ ទី​៣​ប្រៃ​សណីយ៍​កង​ទ័ព​ ។

   ឆ្នាំ ១៩៧៩ ផែន​វិទ្យុទាក់ទ​ង​ដែល​បាន​ជ្រើស​រើស​ចេញ​ពី នាយ​ទាហាន​ នាយ​ទាហាន​រ​ង ក្នុង​សាលាវិទ្យុទាក់ទ​ង​ក​ង​ទ័ព តំណាងអោយ​ជំនាញ​វិទ្យុទាក់ទ​ង​ទូទាំង​ប្រ​ទេស​បាន​ចូល​រួម ដើរ​ក្បួន​ព្យុះហ​យាត្រា អបអរ​សាទ​រ ថ្ងៃជ័យ​ជំនះ ៧ ម​ក​រា ឆ្នាំ ១៩៧៩ – ១៩៨០ ទ​ទួល​បាន​ជ័យ​លាភី ទ​ង់កិត្តិយ​ស​ផែន​ដើរ​ក្បួន​ព្យុះហ​យាត្រាល្អបំផុត ។

   ឆ្នាំ​ ១៩៨០​ ចល​នា​ត​ស៊ូ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ កម្ពុជា​ ថៃ​ ត្រូវ​បាន​បង្កើត​ឡើង​ ពេល​នោះ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​របស់​ចល​នា​ត​ស៊ូ​ក៏​បាន​បង្កើត​ឡើង​ដែរ​​រួម​មាន​​ ៖

   ­ច​ល​នា​ត​ស៊ូ​រ​ណះ​សេរ្ស​រំ​ដោះ​ប្រ​ជា​ព​ល​រ​ដ្ឋ​ខ្មែរ ក្រ​ប​ខ័ណ្ឌ​រ​ច​នា​ស​ម្ព័ន្ធ​ចាត់​តាំង​រ​ប​ស់​ អគ្គ​សេនា​ធិ​ការ​ត្រូវ​បាន​រៀប​ចំ​ឡើង ក្នុង​នោះ​ជំនា​ញ​ប​ញ្ជូន​សារ​ក៏​ត្រូវ​ បាន​ប​ង្កើត​ឡើង​ដោយ​មាន ​លោក​ ស្វាយ​ ង៉ៃ​ ជា​មេ​ប​ញ្ជា​ការ​ប​ញ្ជូន​សារ​។ ​ម​ធ្យោ​បាយ​ធា​នា​ទា​ក់​ទ​ង​គឺ​ប្រើ​ប្រាស់​​វិ​ទ្យុ​អ​គ្គី​ស​នី​ដោយ​មាន​ ម៉ា​ស៊ីន​​ ៧​០​៧​.​​៧​៥​៧​ យេ​ស៊ូ​ ៧០​ G ​​និង​ ICOM.

   ច​ល​នា​ត​ស៊ូ​ហ្វិន​ស៊ីន​ប៉ិច​ ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ក៏​ត្រូវ​បាន​ប​ង្កើត​ឡើង​ដូច​(រ​ណះ​សេរ្យ​រំ​ដោះ​ ប្រ​ជា​ព​ល​រ​ដ្ឋ​ខ្មែរ​ដែរ​) មេ​ប​ញ្ជា​ការ​ប​ញ្ជូន​សារ​ ដឹក​នាំ​ដោយ​ លោក​ ពេជ្រ​ បា​យ័ន្ត​។

   ឆ្នាំ​ ១​៩​៨​១​ ស្ន​ង​ការ​វិ​ទ្យុ​ទាក់​ទ​ង​ដឹក​នាំ​និង​គ្រ​ប់​គ្រ​ង​ដោយ​លោក​ ទេព​ ចំ​រើន​ ឆ្នាំ​​១៩៨៥​ វ​រ​សេ​នា​តូច​លេខ​ ៧២​ ត្រូវ​បាន​ព​ង្រីក​ជា​វ​រ​សេ​នា​ធំ​លេ​ខ​១​ ចំ​ណុះ​ស្ន​ង​ការ​វិ​ទ្យុ​ទាក់​ទ​ង​ដឹក​នាំ​និង​គ្រ​ប់​គ្រ​ង​ដោយ​លោក​ ពេជ្រ​​​ ច​ន្ថា​ និង​ លោក​ ចាន់​ សា​រ៉ាន់​​​។

ឆ្នាំ​ ១៩៨៦​ វរ​សេនា​តូច​បញ្ជូន​សារ​ ឯក​រាជ្យ​ចំនួន​៣​ផ្ទាល់​ស្នង​ការ​វិ​ទ្យុ​ទាក់​ទង​ត្រូវ​បាន​បង្កើត​ឡើង​មាន​ ៖

   - វរ​សេ​នា​តូ​ច ប្រៃ​សណីយ៍​កង​ទ័ព​(T86)

   - វរ​សេ​នា​តូច​ ជួស​ជុល​(T87)

   - វរ​សេ​នា​តូច​ បញ្ជូន​បន្ត​ (T88)

   ថ្ងៃ ទី១៤​ ខែ ១១ ឆ្នាំ១៩៨៩​ ស្ន​ង​ការ​វិ​ទ្យុ​ទាក់​ទ​ង ​អគ្គ​សេ​នា​ធិ​​ការ​ដឹក​នាំ​និង​គ្រ​ប់​គ្រ​ង​ដោយ វ​រ​សេនីយ​ទោ​ មែក​ ប៊ុន្នី​​ ជា​ប្រ​ធាន វរ​សេនីយ​ត្រី​ ផន​​ ណា​រ៉ា ​ និ​ង វរ​សេ​នីយ​ត្រី​​ ពេជ្រ​ ចន្ថា​ ជា​អនុ​ប្រ​ធាន​ ។

   ឆ្នាំ​ ១៩៩២​​ កង​ទ័ព​អ​តី​ត​រដ្ឋ​កម្ពុជា​ត្រូវ​បាន​កាត់​រំ​សាយ​ ៧០​% ក្នុង​នោះ​យុវជន​និង​នាយ​ទា​ហ៊ាន​វិ​ទ្យុ​ទាក់​ទង​មួយ​ចំ​នួន​ក៏​ត្រូវ​បាន​កាត់​រំ​សាយ​ដែរ​ ។

   ឆ្នាំ ១៩៩៣​ ក្រោយ​ពេល​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ទាំង​មូល​ចូល​រួម​បោះ​ឆ្នោត​ជា​សកល​ដើម្បី​ជ្រើស​រើស​តំ​ណាង​រាស្រ្ត​អាណ​ត្ត​ទី១​ រួច​មក​ រដ្ឋ​កម្ពុជា​ត្រូវ​បាន​រដ្ឋ​ស​ភា​អា​ណតិ​ថ្មី​១​​ និ​តិ​កា​រ​ទី​១​ សំ​រេច​ប្តូរ​ឈ្មោះ​មក​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​កង​យោធ​ពល​ខេម​រ​ភូ​មិន្ទ​ ត្រូវ​បាន​បង្កើត​ឡើង​វិញ​ដោយ​មាន​ការ​បូក​បញ្ចូល​គ្នារ​វាង​អតីត​កង​ទ័ព​រដ្ឋ​កម្ពុជា​ជា​មួយ​និង​កង​ទ័ព​របស់​ចលនា​តស៊ូ​ត្រី​ភាគី​លើក​លែង​នៃ​អង្គ​ការ​ចាត់​តាំង​ ​កង​ទ័ព​ខែ្មរ​ក្រហម​(កម្ពុជា​ប្រជា​ធិប​តេយ្យ​)ទេ​ដែល​មិន​បាន​ចូល​រួម​​។ ក្រប​ខណ្ឌ័​រចនា​សម្ព័ន្ឋ​ចាត់​តំាង​ទូ​ទៅ​ត្រូវ​បាន​រៀប​ចំ​កា​រិយា​ល័យ​បញ្ចូន​សារ​ក្រសួង​ការ​ពារ​ជាតិ​ត្រូវ​បាន​បងើ្កត​ឡើង​ដឹក​នាំ​និង​គ្រប់​គ្រង​ដោយ​ឧត្តម​សេនីយ​ទោ​ ផន​ ណារ៉ា​​ ចំ​ណែក​ស្នង​ការ​វិទ្យុ​ទាក់​ទង​អគ្គ​សេនា​ធិ​ការ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជា​ក្រុម​​ញ្ជូន​សារ​ដឹក​នាំ ​និង​គ្រប់​គ្រង​ដោយ​ឧត្តម​សេនីយ៍​ទោ ​ទេព​ សាមឿ​ន ​ជា​ប្រធា​ន​​ ឧត្តម​សេនីយ៍​ទោ​ ម៉ែក​ ប៊ុន្នី​ជា​អនុ​ប្រធាន​ វរះ​សេនា​ធំ​ទី​១​ បញ្ចូន​សារ​អគ្គ​សេនា​ធិការ​ត្រូវ​បាន​ពង្រីក​ជា​កង​ពល​បញ្ចូន​សារ​ដឹក​នាំ​ និង​គ្រប់​គ្រង​ដោយ​ ឧត្តម​សេនីយ៍​​ទោ​ កែវ​ ម៉ន។​

   ឆ្នាំ​១៩៩៥​ ក្រុម​​បញ្ជូន​សារ​អគ្គ​សេ​នាធិ​ការ​ដឹក​នាំ​និងគ្រប់​គ្រង​ដោយ​ ឧត្តម​សេនីយ៍​ទោ​ សុខ​ វរះ​ ជា​ប្រធាន​ ឧត្តម​សេនីយ៍​ទោ​ ម៉ែក​ ប៊ុន្នី​ជា​អនុ​ប្រធាន​។

   ឆ្នាំ​ ១៩៩៥​ ឋានន្តរ​សក្តិ​ នៅ​ក្នុង​កង​យោធ​ពល​ខេម​រភូមិន្ទ​ទាំង​មួល​ត្រូវ​បាន​កែ​សំ​រួល​ដើម្បី​អោយ​បាន​សម​ស្រប​ទៅ​និង​តួ​នាទី​និ​ង​មុខ​តំ​ណែង​ជាក់​ស្តែង​។

   ក្រោយ​ពេល​រាជ​រដ្ឋា​ភិ​បាល​ធ្វើ​ស​មាហរកម្ម​កម្លាំង​​និង​​ទទួល​បាន​សុខ​សន្តិ​ភាព​ពេញ​លេញ​ទូ​ទាំង​ផ្ទៃ​ប្រ​ទេស​​​​ នៅ​ក្នុង​ទស្ស​វត្យ​​ឆ្នាំ​១៩៩០​​​មក​​ជំ​​នាញ​​បញ្ជូន​​សារ​​​ នៅ​​តែ​​បន្ត​​រអនុវត្ត​​ភារ​​កិច្ច​​​ធា​នា​​មធ្យោ​បាយ​ទាក់​ទង​ជូន​ថ្នាក់​ដឹក​នាំ​ស្ថា​ប័ន​នា​នា​និង​​ បណ្តា​អង្គ​ភាព​​ក្នុង​កង​យោ​ធ​ពល​ខេមរ​ភូ​មិន្ទ​​​ តាម​រយៈ​ការ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ទាក់​ទង​បី​មធ្យោ​បាយ​ប៉ុណ្ណោះ​រួម​មាន​វិទ្យុ​អគ្គី​សនី​ទូរ​ស័ព្ទ​​ និង​​ ប្រៃ​សណីយ៏​កង​ទ័ព​។

   ដោយ​គួប​ផ្យំ​ស្ថា​ន​ភាព​ក្នុង​តំ​បន់​និង​​ពិ​ភព​លោក​មាន​ការ​វិឌ្ឍន៏​នៃ​បច្ចេក​វិ​ទ្យា​ទំ​នើប​​ ដែល​ជា​តំ​រូវ​ការ​ចាំ​បាច់​ទាម​ទា​ត្រូវ​បង្កើត​និង​​ពង្រីក​ទាំង​សមត្ថភាព​ប្រ​ភព​ធន​ធាន​មនុស្ស​​ និង​​ សម្ភារៈ​ទំ​នើប​ៗ​ការ​ស្វះ​ស្វែង​រក​ដៃ​គូរ​ដែល​ជា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ជួយ​ជា​ប្រភព​បង្ករ​ការ​អភិវឌ្ឍន៍​អោយ​​កាន់​​​តែ​ប្រ​សើ​ឡើង​ផង​នោះ​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ​បាន​យក​ចិត្ត​ទុក​ដាក់​សម្រេច​បង្កើត​នាយក​ដ្ឋាន​បញ្ជូន​សារ​ឡើង​នៅ​ថ្ងៃ​ទី​១៩​ខែ​មិថុនា​​​​ ឆ្នាំ​១៩៩៥​ដែល​ដឹក​នាំ​ដោយ​ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ផន ណារ៉ា ជា​​នា​យក​​ នាយក​ដ្ឋាន​បញ្ជូន​សារ​រហូត​មក​ដល់​បច្ចុប្បន្ន​។

   ថ្ងៃ​ទី​ ២៦​ ខែ មេសា ឆ្នាំ ១៩៩៦ មជ្ឈ​មណ្ឌ​ល​ហ្វឹក​ហឺ្វននិង​ជួស​ជុល​បញ្ជូន​សារ​ត្រូវ​បាន​បង្កើត​ឡើង​ចំ​ណុះ​ផ្ទាល់​នាយក​ដ្ឋាន​បញ្ជូន​សារ​។

   ថ្ងៃ​ទី​២៤​ខែ​មករា​ឆ្នាំ​១៩៩៨​ បញ្ជា​ការ​ដ្ឋាន​បញ្ជូន​សារ​កង​ទ័ព​ជើង​គោក​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​​ ឧត្តម​សេនីយ៍​ត្រី​ កែវ​ ម៉ន​ ជា​មេ​បញ្ជា​ការ​ និង​ មាន​មួយ​កង​វរសេ​នា​តូច​បញ្ជូន​សារ​ចំណុះ​។

   ថ្ងៃ​ទី​០៦​ខែ​ឧសភា​ឆ្នាំ​១៩៩៩​ បញ្ជា​ការ​ដ្ឋាន​បញ្ជូន​សារ​អគ្គ​បញ្ជា​ការ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ ឧត្តម​សេនីយ៍​ទោ​ មែក​​ ប៊ុន្នី​ ជា​មេ​បញ្ជា​ការ​មាន​បី​កង​វរសេ​នា​តូច​បញ្ជូន​សារ​និង​សា​លា​បញ្ជូន​សា​រ​ចំ​ណុះ​។​

   ថ្ងៃ​ទី​០៦​ខែ​កក្កដា​ឆ្នាំ​១៩៩៩​នាយក​ដ្ឋាន​បញ្ជូន​សារ​ត្រូវ​បាន​ក្រ​សួង​ការ​ពារ​ជាតិ​ដាក់​មក​ចំ​ណុះ​អគ្គ​នាយក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ដឹក​នាំ​ដោយ​ ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក ​ផន ណារ៉ា អគ្គ​នាយ​ក​រង​អគ្គ​នាយក​ដ្ឋាន​សំម្ភារៈ​បច្ចេក​ទេស​និង​​ជា​នា​យក​នា​យក​ដ្ឋាន​បញ្ជូន​សារ​​ ឈរ​លើ​ស្មារតី​​ទទួល​ខុស​ត្រូវ​និង​​ដោយ​យល់​ឃើញ​ថា​ការ​អនុវត្ត​ភារៈ​កិច្ច​ធា​នា​មធ្យោ​បាយ​ទាក់​ទង​ជូន​ថ្នាក់​ដឹក​នាំ​ស្ថា​ប័ន​នា​នា​និង​​បណ្តា​អង្គ​ភាព​ក្នុង​ក​ង​យោធ​ពល​ខេមរៈ​ភូមិន្ទ​ជា​កិច្ច​ការ​ស្នូល​របស់​ជំ​នាញ​បញ្ជូន​សារ​ឯក​ឧត្តម​ថ្នាក់​ដឹក​នាំ​នាយក​ដ្ឋាន​បញ្ជូន​សារ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​ម​ធ្យោ​បាយ​ទំា​ង​បី​​ ដែល​មាន​​ស្រាប់​និង​ពង្រីក​បធ្យោ​បាយ​ទាក់​ទង​មួយ​ទៀត​តាម​ប្រព័ន្ធ​បច្ចេក​ទេស​អេឡិច​ត្រូ​និក​និង​​ ពត៌មាន​វិ​ទ្យា​(អ៊ីន​ធឺណែត​និង​អ៊ី​ត្រា​ណែត​) បច្ចុប្បន្ន​មធ្យោ​បាយ​ទាក់​ទង​របស់​ជំ​នាញ​បញ្ជូន​សារ​មាន​បួន​មធ្យោ​បាយ​។

១ ​វិទ្យុ​អគ្គី​សនី

   ចាត់​តាំង​អនុវត្ត​ជា​ខ្សែ​រយៈ​ទាក់​ទង​ដោយ​ប្រើ​ប្រាស់​មធ្យោ​បាយ​ចាស់​ដែល​ មាន​ស្រាប់​ទៅ​ តាម​បណ្តារ​​ភូមិ​ភាគ​ខេត្ត​ ក្រុ​ង​ កង​ពល​ធំ​ កង​ពល​តូច​ កង​ការ​ពារ​ព្រំដែ​ន​ វរៈ​ការ​ពារ​ព្រំដែ​ន​ ដែន​កោះ​ដោយ​ប្រើ​ប្រាស់​ប្រ​ភេទ​វិទ្យុ​រលក​ខ្លី​H​F ​និងVHF ​រលក​ខ្លីបំ​​ផុត​ បច្ចុប្បន្ន​យើង​កំ​ពុង​តម្លើង​ប្រព័ន្ធ​ត្រាំង​ឃីង​ (Trunking System) ដើម្បី​ធ្វើ​ការ​សាក​ល្បង​ទាក់​ទង​ ជូន​អង្គ​ភាព​នៅ​ក្នុង​ និង​​ជុំ​វិញ​រាជ​ធានី​ភ្នំ​ពេញ​។

២ ​ទូរស័ព្ទ

   ព​ង្រីក​​បន្ថែម​​លើ​​មធ្យោ​​បាយ​​ចាស់​​ដោយ​​បំ​ពាក់​​បន្ថែម​​ទូរ​​ស័ព្ទ​​អ​ច​ល័ត​​ ០​៧៩​​ ជូន​​បណ្តា​​​រ​ស្ថា​​ប័ន​​ កង​​យោធៈ​​ពល​​ខេម​​រភូ​មិន្ទ​​ តាម​​ជំ​​ហាន​​នី​​មួយ​​ៗ​ក្នុង​​នោះ​​ជំ​​ហាន​​ទី​​មួយ​​ បាន​​បំ​​ពាក់​​ដាក់​​​ឲ្យ​​ប្រើ​​​ប្រាស់​​ ជា​​ផ្លូវ​​ការ​​ ចំ​នួន​​ ២០០០​​លេខ​​ និង​​បន្ត​​បំ​​ពាក់​​ ២០០០​​លេខ​​ ទៀត​​ក្នុង​​ជំ​​ហាន​​ទី​​ពី​រ​។

៣ បៃ្រ​សណី​យ៏

   បញ្ជូន​លិ​​ខិត​​ស្នាម​ដល់​គោល​ដៅ ​ដោយ​មាន​ការ​ចាប់​តាំង​និង​សហ​ការ​ច្បាស់​លាស់​ ជា​មួយ​ស្ថា​ប័​​ន បញ្ចូន​សារ​ អគ្គ​បញ្ជា​ការ​ បញ្ជូន​សារ​ជើង​គោក​ ជើង​ទឹក​ ជើង​អា​កាស​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស​ ទាំង​លិខិត​ស្នាម​សម្ងាត់​ ប្រញាប់​ និង​ធម្មតា​ ​។

​៤ បចេ្ចក​វិទ្យា​អេឡិច​ត្រូ​និក​ និង​​ ពត៌​មាន​វិទ្យា ​(អ៊ីត​ធឺណែត​ និង​​ អ៊ីត្រា​ណែត​)

   ភ្ជាប់​បណ្តាញ​ Internet ​និង​ Intranet ​ជូន​ថ្នាក់​ដឹក​នាំ​បណា្ត​ស្ថា​ប័ន​ និង​ កង​ឯក​ភាព​ក្នុង​ កង​យោធ​ពល​ខេមរ​ភូ​មិន្ទ​បាន​ចំនួន​ ១០៣​ អង្គ​ភាព​ដែ​ល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ម៉ា​ស៊ីន​មេ​របស់​ ក្រ​សួង​ការ​ពារ​ជាតិ​ ។​ បង្កើត​សារ​អេ​ឡិច​ត្រូ​និច​ផ្ទាល់​សំ​រាប់​អង្គ​ភាព​ និង​ បុគ្គល​បាន​ចំនួន​ ១៤៤១​ អី​ម៉ែល​ ។

តម្លើងប្រព័ន្ធគេហទំព័រ កងយោធៈពលខេមរភូមិន្ទ រួចរាល់ជាស្ថាពរ បច្ចុប្បន្នគេហទំព័រចំនួន ៦ ស្ថាប័នត្រូវបានដាក់បង្ហាញគឺ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការទ័ពជើងគោក ការដ្ឋានទ័ពជើងទឹក ជើងអាកាស និង កងរាជអាវុធហត្ថលើផ្ទៃប្រទេស រីឯគេហទំព័ររបស់បណ្តាអង្គភាពមួយចំនួនទៀត និងកំពុងត្រូវ បានសហការបង្កើត និង ដាក់បង្ហាញនាពេលខាងមុខ ។

   ថ្ងៃទី០៩ខែ១២ឆ្នាំ២០១០បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោកដឹកនាំគ្រប់គ្រងដោយឧត្តមសេនីយ៍ត្រី ប៊ូ វណ្ណរក្ស

   នៅថៃ្ងទី ១០ ខែឧសភា ឆ្នាំ២០១១ ក្រសួងការពារជាតិបានសម្រេច បង្កើតគណៈកម្មាធិការរៀបចំ និង ពង្រឹងជំនាញបញ្ចូនសារក្នុងកងយោធពលខេមរភូមិន្ទ ដែលមាន ឯកឧត្តម ឧត្តមសេនីយ៏ឯក ផន ណារ៉ា ជាប្រធាន ឯកឧត្តម ឧត្តមសេនីយ៏ឯក មែក ប៊ុន្នី មេបញ្ជាការបញ្ជាការដ្ឋានបញ្ចូនសារអគ្គបញ្ជាការ ជាអនុប្រធាន ឯកឧត្តមនាយករងនាយកដ្ឋានបញ្ចូនសារចំនួនពីររូប មេបញ្ជាការបញ្ជាការដ្ឋានបញ្ចូនសារ កងទ័ពជើងគោក នាយការិយាល័យបញ្ចូនសារកងទ័ពជើងទឹក កងទ័ពអាកាស និង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជាសមាជិក ក្នុងគោលបំណងដើម្បីដឹកនាំរៀបចំក្របខណ័្ឌរចនាសម័្ពនចាត់តាំងជំនាញបញ្ចូនសារ ពីថ្នាក់លើដល់ថ្នាក់ក្រោមទូទាំងកងយោធពលខេមរភូមិន្ទឲ្យបានសមស្របទៅតាមតម្រូវការចាំបាច់ជាក់ស្តែងក្នុងស្ថានភាពបច្ចុប្បន្នក៏ដូចជាអានាគតរបស់អង្គភាពនិមួយៗពង្រឹងនិងពង្រីកមធ្យោបាយទាក់ទងទាំងបួនដែលមានស្រាប់ អោយកាន់តែមានគុណភាព និង ប្រសិទ្ធភាពខ្ពស់ ។

   ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១២ ដល់ ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០១២ នាយកដ្ឋានបញ្ជូនសារបានធ្វើជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំពហុសាសន៍ ផ្នែកទំនាក់ទំនងពត៌មានលើកទី៣ របស់ អាស៊ីប៉ាស៊ីហ្វិកដែលរៀបចំដោយ កងទ័ពសហរដ្ឋអាមេរិកមានបណ្តាប្រទេសចូលរួមចំនួន ២១ ប្រទេស ទទួលបានលទ្ធផលប្រកបដោយ ជោកជ័យ ។

   ដោយយល់ឃើញថា ការរីកចំរើន វិវត្តន៍ឈានឡើងទាំងសមត្ថភាពនិង ឯកទេសជំនាញ វិទ្យាសាស្រ្ត អេឡិចត្រូនិក ទូរគមនាគមន៍ និង ពត៌មានវិទ្យាក្នុងកងយោធពលខេមរៈភូមិន្ទ កាន់តែមានតួនាទីជាសារវន្ត័ ក្នុងវិស័យការពារជាតិ និងដើម្បីតបទៅនឹងតម្រូវការចាំបាច់ ក្នុងស្ថានភាពបច្ចប្បន្នក៍ដូចទៅអនាគត ក្នុងការអនុវត្តភារៈកិច្ច ធានាមធ្យោបាយទាក់ទង ជូនថ្នាក់ ដឹកនាំស្ថាប័ននានា និងបណ្តារអង្គភាពក្នុង កងយោធពលខេមរៈភូមិន្ទ ព្រមទាំងដើម្បី ធ្វើអោយស្ថាប័នជំនាញបញ្ជូនសារ ដឹកនាំតាមខ្សែរយៈបណ្តោយ អោយមានការឯកភាពជាទូទៅ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ស្មារតីទទួលខុសត្រូវ ងាយស្រួលក្នុង ការទំនាក់ទំនងជាមួយស្ថាប័នកងឯកភាពក្នុងកងយោធពលខេមរៈភូមិន្ទ និង ស្ថាប័នរបស់រាជរដ្ឋាភិបាលបណ្តារក្រុមហ៊ុនជាតិ និង អន្តរជាតិ ដែលកំពុងមានសេវាកម្មលើវិស័យនេះ ។

   ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានស្នើសុំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សុំផ្ទេរ នាយកដ្ឋាន បញ្ចូនសារ ពីអគ្គនាយកដ្ឋានសម្ហារៈបច្ចេកទេស មកចំណុះផ្ទាល់ក្រសួងការពារជាតិ ។

   ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១២ ចំណារយល់ព្រមដ៏ខ្ពងខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើលិខិតស្នើសុំរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ។

   ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១២ អនុក្រិត្យលេខៈ ១៧៩ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា សម្រេច ផ្ទេរនាយកដ្ឋានបញ្ចូនសារ ពីអគ្គនាយកដ្ឋានសម្ហារៈបច្ចេកទេស មកចំណុះផ្ទាល់ក្រសួង ការពារជាតិ និងមជ្ឃមណ្ឌល ហ្វឹកហ្វឺន និងជួសជុលបញ្ចូនសារ មកចំណុះនាយកដ្ឋានបញ្ចូនសារ ។ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៏ឯក ផន ណារ៉ា នាយក នាយកដ្ឋានបញ្ចូនសារ រហូតមកដល់ បច្ចុប្បន្ន ។

ថ្ងៃទី៣០ ខែម​ក​រា ឆ្នាំ២០១៧ ដ​ល់ ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៧ដោយ​មាន​ការ​ដឹក​នាំដ៏ឈ្លាស​វៃពីសំណាក់ ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា​ អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារះប​ច្ចេក​ទេស​និង​ជានាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ។ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ដោយ​មាន​ការ​ស​ហ​ការ​ណ៍ពីសំណាក់ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិច ប្រ​ចាំតំប​ន់អាស៊ីប៉ាស៊ីហ្វីក បាន​ធ្វើជាម្ចាស់ផ្ទះ រៀប​ចំកិច្ច​ប្រ​ជុំលើក​ទីមួយ នៃក​ម្ម​វិធីហ្វឹក​ហ្វឺន​ព​ហុសាស​ន៍ ផ្នែក​ប្រ​ព័ន្ធ​ទាក់ទ​ង​រួម​គ្នា នៃលំហាត់ហ្វឹក​ហ្វឺន កិច្ច​ខិត​ខំ ប្រឹង​ប្រែង​តំប​ន់អាសុីប៉ាស៊ីហ្វិក២០១៧(PE17)ស​ម្រេច​ល​ទ្ធ​ផ​ល​បាន ដោយ​ជោគ​ជ័យ និង​ស្និត​ស្នាល​បំផុត។