ថ្ងៃព្រហស្បតិ៍ ៩ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥
ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញចូលរួមជាគណអធិបតី ក្នុងពិធីបិទវគ្គបំប៉នសន្តិសុខបច្ចេកវិទ្យាព័ត៌មានវិទ្យា និងភាសាអង់គ្លេស ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ នៃនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ក្នុងខេត្តកំពង់ស្ពឺ។



















