ថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣
ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងពិធីទទួលដំណើរនិវត្តន៍កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨ ដែលបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាដែលប្រព្រឹត្តទៅនៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង។















