នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣
ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញចូលរួម កិច្ចប្រជុំស្ដីពីការរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីលើកទី១ ចំនួនបីប្រទេស កម្ពុជា ឡាវ វៀតណាម (CLV) និងការធ្វើលំហាត់សុខាភិបាលកងទ័ពទាំងបីប្រទេស ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលប្រព្រឹត្តទៅនៅបន្ទប់ចំប៉ា ទីស្ដីការក្រសួងការពារជាតិ។













