ឧត្តមសេនីយ៍ទោ​ កុសល​ សុវណ្ណវិសាល​ នាយក​ នាយកដ្ឋានបញ្ជូនសារ​ ក្រសួងការពារជាតិ​ បានអញ្ជើញដឹកនាំនាយទាហានចំនួន០២រូប ចូលរួមកិច្ចប្រជុំក្រុមគម្រោងរួមគ្នា(Intergrated Project Team) នៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ផ្ទាល់អាស៊ាន ដំណាក់កាលទី២។

ហ្វេសបុក
តេឡេក្រាម
វ័តអែប
ធ្វិតធ័រ

នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣

ឧត្តមសេនីយ៍ទោ​ កុសល​ សុវណ្ណវិសាល​ នាយក​ នាយកដ្ឋានបញ្ជូនសារ​ ក្រសួងការពារជាតិ​ បានអញ្ជើញដឹកនាំនាយទាហានចំនួន០២រូប ចូលរួមកិច្ចប្រជុំក្រុមគម្រោងរួមគ្នា(Intergrated Project Team) នៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ផ្ទាល់អាស៊ាន ដំណាក់កាលទី២ ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ(ZOOM) ដើម្បីពិភាក្សាលើគម្រោងដំណាក់កាលទី២ ដោយផ្តោតសំខាន់លើរបៀបវារៈ ដូចខាងក្រោម៖

  • ការណែនាំនិងការបញ្ជាក់ពីសមាសភាពក្រុមការងារគម្រោងរួមគ្នា នៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ផ្ទាល់អាស៊ាន ដំណាក់កាលទី២
  • បទបង្ហាញផែនការគម្រោងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ផ្ទាល់អាស៊ាន ដំណាក់កាលទី២​(ផែនការបង្កើត Secure Email & Video conference )
  • បទបង្ហាញស្ដីពី ដំណើការទិញឧបករណ៍ និងមធ្យោបាយបង់ប្រាក់

ព័ត៌មានថ្មីៗ

នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ តំណាងឱ្យក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានក្រុមការងារជំនាញស្ដីពីសន្តិសុខសាយប័រជាមួយសហប្រធានអូស្ត្រាលីបានរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារជំនាញស្ដីពី សន្ដិសុខសាយប័រ លើកទី១៣ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក ក្នុងខេត្តសៀមរាប

ឯកសារផ្សេងៗ

នយោបាយឈ្នះ ឈ្នះ ការបញ្ចប់សង្គ្រាមស៊ីវិលប្រកបដោយសន្តិភាពពេញលេញ

ច្បាប់ស្ដីពី លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ

ឯកសារស្ដីពី បទវិន័យទូទៅ និងបទវិន័យផ្ទៃក្នុងកងយោធពលខេមរភូមិន្ទ

គំរូលិខិតសុំច្បាប់ សម្រាប់ប្រើប្រាស់ផ្ទៃក្នុងនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ