ថ្ងៃអង្គារ ១២ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥
ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ កងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាគ៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងចុះត្រួតពិនិត្យច្រកព្រំដែនព្រែកចាក និងបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ៣១៣ និង ៣១៤។




















