ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥
ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងជាសមាជិកក្រុមការងារសៀវភៅសការពារជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារសៀវភៅសការពារជាតិ បូកសរុបវាយតម្លៃការងារចងក្រង “បច្ចុប្បន្នភាពយុទ្ធសាស្ត្រការពារជាតិឆ្នាំ2024 (2024 Defence Strategic Update) និងផែនការសកម្មភាពបន្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសៀវភៅសការពារជាតិ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។












