(ខេត្តសៀមរាប) ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥
ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញចូលពិធីសំណេះសំណាល និងចែករង្វាន់ម៉ូតូដល់បេក្ខជនជ័យលាភីទទួលបាននិទ្ទេសA ចំនួន២២១រូប ខេត្តសៀមរាប ក្នុងលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។












