ថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤
ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលថ្នាក់មេបញ្ជាការកងអនុសេនាតូចបញ្ជូនសារជំនាន់ទី៥ និងបើកវគ្គបណ្ដុះបណ្ដាលបច្ចេកវិទ្យាគរុកោសល្យគ្រូបង្គោល និងវគ្គបំប៉នការយល់ដឹងអំពីសន្តិសុខបច្ចេកវិទ្យាឆ្នាំសិក្សា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ (ខេត្តកំពង់ស្ពឺ)។


































