ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និង GROUP CAPTAIN TONY PECK អនុព័ន្ធយោធាអូស្រ្តាលីប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្ទេរប្រគល់-ទទួលថ្នាក់រៀន និងសម្ភារៈជំនួយឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី ជូនដល់មជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ នៅក្នុងខេត្ដកំពង់ស្ពឺ។

ហ្វេសបុក
តេឡេក្រាម
វ័តអែប
ធ្វិតធ័រ

ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤

ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និង GROUP CAPTAIN TONY PECK អនុព័ន្ធយោធាអូស្រ្តាលីប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្ទេរប្រគល់-ទទួលថ្នាក់រៀន និងសម្ភារៈជំនួយឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី ជូនដល់មជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ នៅក្នុងខេត្ដកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ មានប្រសាសន៍ទៅកាន់អង្គពិធីទាំងមូល ដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការចូលរួមឧបត្ថម្ភពីក្រសួងការពារជាតិអូស្រ្តាលី តាមរយៈអនុព័ន្ធយោធាអូស្ត្រាលីប្រចាំនៅកម្ពុជា និងសាកលវិទ្យាល័យការពារជាតិដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឧបត្ថម្ភ ជួសជុលអគារសិក្សា ជាឧបករណ៍សម្ភារៈ មានកុំព្យូទ័រ ម៉ាស៊ីនបញ្ជាំងស្លាយ ម៉ាស៊ីនកូពី ម៉ាស៊ីនបោះពុម្ព ប្រព័ន្ធទុយោទឹកស្អាត និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ របស់មជ្ឈមណ្ឌល ដែលជាផ្នែកមួយនៃការផ្តល់កិច្ចគាំពារ ដល់នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ។

នៅក្នុងនោះដែរ ឧត្តមសេនីយ៍ទោ នាយក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ ឧត្តមសេនីយ៍ត្រី នាយករង ទទួលបន្ទុកផែនការហ្វឹកហ្វឺន នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ និងក្រុមការងារការិយាល័យហ្វឹកហ្វឺន នាយកដ្ឋានបញ្ជូនសារ ដែលបានផ្សាភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយភាគីអូស្រ្តាលី ដែលខកខានជាច្រើនឆ្នាំកន្លងមកលើជំនាញបញ្ជូនសារនៃកងយោធពលខេមរភូមិន្ទ។

ព័ត៌មានថ្មីៗ

នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ តំណាងឱ្យក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានក្រុមការងារជំនាញស្ដីពីសន្តិសុខសាយប័រជាមួយសហប្រធានអូស្ត្រាលីបានរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារជំនាញស្ដីពី សន្ដិសុខសាយប័រ លើកទី១៣ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក ក្នុងខេត្តសៀមរាប

ឯកសារផ្សេងៗ

នយោបាយឈ្នះ ឈ្នះ ការបញ្ចប់សង្គ្រាមស៊ីវិលប្រកបដោយសន្តិភាពពេញលេញ

ច្បាប់ស្ដីពី លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ

ឯកសារស្ដីពី បទវិន័យទូទៅ និងបទវិន័យផ្ទៃក្នុងកងយោធពលខេមរភូមិន្ទ

គំរូលិខិតសុំច្បាប់ សម្រាប់ប្រើប្រាស់ផ្ទៃក្នុងនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ