ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បានអញ្ជើញចូលរួមសិក្ខា​សាលា​បូក​សរុប​លទ្ធផល​ការ​ងារ​ជំនាញ​បញ្ជូន​សារ​ឆ្នាំ​ ២០២៣ ​និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០២៤ ​ទូទាំង​កង​យោធ​ពលខេមរភូមិន្ទ។

ហ្វេសបុក
តេឡេក្រាម
វ័តអែប
ធ្វិតធ័រ

ថ្ងៃព្រហស្បតិ៍ ៤រោច ផល្គុន ឆ្នាំថោះ បញ្ជស័ក ព.ស. ២៥៦៧ ត្រូវថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានរៀបចំ​សិក្ខា​សាលា​បូក​សរុប​លទ្ធផល​ការ​ងារ​ជំនាញ​បញ្ជូន​សារ​ឆ្នាំ​ ២០២៣ ​និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០២៤ ​ទូទាំង​កង​យោធ​ពលខេមរភូមិន្ទ ​ដោយ​ប្រារព្ធ​បើកពិធី​ ក្រោម​អធិបតី​ភា​ពរបស់ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ យន្ដ មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងដោយ​ប្រារព្ធ​ពិធី​បិទ​ ក្រោម​អធិបតី​ភា​ពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។

យោង​តាម​របាយ​ការ​ណ៍​បូក​សរុប​របស់​ ឧត្តម​សេនីយ៍​ទោ​ កុសល សុវណ្ណវិសាល នាយក ​នាយក​ដ្ឋាន​បញ្ជូនសារ​ ក្រសួង​ការពារ​ជាតិ​ បាន​ឲ្យ​ដឹង​​ថា៖​ ក្នុង​រយៈ​ពេល​ពេញ​មួយ​ព្រឹក​​ អង្គ​សិក្ខា​សាលា​បាន​ធ្វើការ​ពិភាក្សា​ ដក​បទ​ពិសោធន៍​ចែក​រំលែក​នូវ​វឌ្ឍន​ភាព​ថ្មីៗ​ នៃ​ជំនាញ​បញ្ជូន​សារ,​ លើក​ឡើងអំ​ពី​គុណ​សម្បត្តិ​ បញ្ហា​ប្រឈម​ ដើម្បី​ដោះ​ស្រាយ​ និង​រិះរក​ចំណុច​ល្អៗ​ជា​ច្រើន​។​ ឧត្តម​សេនីយ៍​ទោ​ ​នាយក​ នាយកដ្ឋាន​បញ្ជូន​សារ​ បាន​បញ្ជាក់​ថា៖​ លើ​ការងារ​ធានា​បញ្ជូន​សារ​ ការ​ថែ​រក្សា​ទុក​ដាក់​ គឺបាន​ឯកភាព​គ្នា​ក្នុង​ការ​ពង្រឹង​ពង្រីក​ចំណេះ​ដឹង​មន្ត្រី​ជំនាញ​បញ្ជូន​សារ​ ឲ្យ​កាន់​តែ​ស្ទាត់​ជំនាញ​ទាំង​ធានា​ទាក់​ទង​ រក្សា​ទុក ​និង​រក្សា​ការ​សំងាត់​។​ បាន​ឯកភាព​គ្នា​អំពី​ស្វ័យ​សិក្សា​ជំនាញ ​និង​អនុវត្ត​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល ​និង​បំប៉ន​ជំនាញ​បញ្ជូសារ ​តាម​ផែន​កា​រហ្វឹ​កហ្វឺ​របស់​ទីចាត់​ហ្វឹ​ក​ហ្វឺន​អគ្គបញ្ជាការ​។​ ក្នុង​នោះ​បាន​ស្នើ​ឲ្យ​មាន​ការ​បំពាក់​វិទ្យុ​ទាក់​ទង​នៅ​តាម​បណ្តា​កង​ឯក​ភាព​ ដែល​មិន​ទាន់​បាន​បំពាក់ ​និង​បាន​ស្នើ​ឲ្យ​មាន​ការ​បំពាក់​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ កង​ទ័ព​ជើង​អាកាស ​និង​បណ្តា​អង្គភាព​ជំនាញ ​ពិសេស​អង្គភាព​ឈរ​ជើង​នៅ​តាម​បណ្តោយ​ព្រំ​ដែន​​ផ​ង​ដែរ​។

ព័ត៌មានថ្មីៗ

នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ តំណាងឱ្យក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានក្រុមការងារជំនាញស្ដីពីសន្តិសុខសាយប័រជាមួយសហប្រធានអូស្ត្រាលីបានរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារជំនាញស្ដីពី សន្ដិសុខសាយប័រ លើកទី១៣ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក ក្នុងខេត្តសៀមរាប

ឯកសារផ្សេងៗ

នយោបាយឈ្នះ ឈ្នះ ការបញ្ចប់សង្គ្រាមស៊ីវិលប្រកបដោយសន្តិភាពពេញលេញ

ច្បាប់ស្ដីពី លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ

ឯកសារស្ដីពី បទវិន័យទូទៅ និងបទវិន័យផ្ទៃក្នុងកងយោធពលខេមរភូមិន្ទ

គំរូលិខិតសុំច្បាប់ សម្រាប់ប្រើប្រាស់ផ្ទៃក្នុងនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ