ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានចំណុះនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ចូលរួមបរិច្ចាគឈាម

ហ្វេសបុក
តេឡេក្រាម
វ័តអែប
ធ្វិតធ័រ

ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤

ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានចំណុះនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ចូលរួមបរិច្ចាគឈាម ក្នុងយុទ្ធនាការបរិច្ចាគឈាម ក្នុងទិវានៃក្ដីស្រលាញ់ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់” នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រាជធានីភ្នំពេញ។

 នាយទាហាន នាយទាហានរង និងពលទាហាន នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានស្ម័គ្រចិត្តចូលរួមជាមួយយុវជន សិស្ស និងនិស្សិត ផ្តល់ឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងយុទ្ធនាការបរិច្ចាកឈាម ទិវានៃក្តីស្រលាញ់ ក្រោមមូលបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់”

    លោក សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ឲ្យដឹងថា ដោយសារតែជម្ងឺកូវីដ-១៩ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាលបានខាក់ខាន រៀបចំកម្មវិធីយុទ្ធនាការបរិច្ចាកឈាមនេះ នៅក្នុងទិវានៃក្តីស្រលាញ់ ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលជាតិ បានរៀបចំកម្មវិធីនេះឡើង ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” ដែលមានគោលបំណងសំខាន់ពីរគឺ៖ ១.ដើម្បីបង្កលក្ខណៈឲ្យយុវជន យុវនារីទូទៅចែករំលែកនូវក្តីស្រលាញ់ របស់គាត់ចូលរួមជាមួយនឹងការបរិច្ចាកឈាមជួយជីវិតជនរងគ្រោះ។ ២.ដើម្បីអំពាវនាវដល់គ្រប់ស្ថាប័នអង្គភាព វិស័យឯកជន អង្គការជាតិ អង្គការអន្តរជាតិ ចូលរួមភាពជាដៃគូជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជម្រុញការលើកកម្ពស់ការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានកត់ត្រាទុកនូវព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ដែលបានរៀបចំឡើងជាលើកដំបូង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលជាគំនិតផ្តួចផ្តើមរបស់ លោក ហុក គឹមចេង  អតីតនាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ការបរិច្ចាកឈាម មិនប៉ះពាល់ដល់សុខភាពនោះទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រ ឱសថណាផលិតបាននោះទេ។ សូមកុំរងចាំដល់ពេលវេលាមួយដែលយើងចង់ធ្វើអំណោយឈាមបែរជាហួសពេល។

   ក្នុងឱកាសនោះដែរលោកនាយក សុខ ប៉ូ បានជម្រាបជូននូវស្ថានភាព និងតម្រូវការនៅក្នុងឆ្នាំ២០២៣ កន្លងមកថា៖ ចំនួនអ្នកបរិច្ចាកឈាមដោយស្ម័គ្រចិត្ត មានតែ ០.៨៤% ប្រៀបធៀបជាមួយនឹងប្រជាជនសរុប ១៤លាននាក់ ក្នុងប្រទេសកម្ពុជា។ ដើម្បីឲ្យមានឈាមស្តុកគ្រប់គ្រាន់ លុះត្រាតែយើងមានអ្នកបរិច្ចាកឈាមដោយស្ម័គ្រចិត្តស្មើនឹង ១% នៃប្រជាជនសរុប ១៧ លាននាក់។ យើងត្រូវការឈាម ១ ផ្លោក រៀងរាល់ ៥ នាទីម្តង ដើម្បីជួយសង្គ្រោះជីវិតអ្នកជម្ងឺ។ តម្រូវការឈាមប្រចាំថ្ងៃសរុបមានពី ៣០០ទៅ៣៥០ផ្លោក នៅរាជធានីភ្នំពេញ, តម្រូវការនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៣កន្លងមក មានចំនួន ១សែន ៤ម៉ឺន ៣ពាន់ ១៤៣ផ្លោក ដែលលើសពីឆ្នាំមុន មានចំនួន ២០%។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគ្របដណ្តប់ជាង ៧៥% នៃការផ្គត់ផ្គង់ឈាមនៅទូទាំងប្រទេស ចំណែកឈាមដែលទទួលបានពីសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ ឆ្លើយតបបានត្រឹមតែ១៩.៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលនៅប្រទេសជិតខាងរបស់យើង ការបរិច្ចាកឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់លើសដល់៩០% នៃតម្រូវការ។

   ដើម្បីឆ្លើយតបទៅនឹងតម្រូវការឈាមដ៏ចាំបាច់ និងជាបន្ទាន់របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រសួងសុខាភិបាល នាពេលនេះ នាយទាហាន នាយទាហានរង និងពលទាហាន នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយទោ កុសល សុវណ្ណវិសាល នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ប្រមាណ ១២០នាក់ បានស្ម័គ្រចិត្តចូលរួមជាមួយយុវជន សិស្ស និងនិស្សិត ផ្តល់ឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល ដើម្បីជួយសង្គ្រោះអាយុជីវិតដល់ជនរងគ្រោះ និងត្រូវការឈាមជាចាំបាច់ ៕

ព័ត៌មានថ្មីៗ

នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ តំណាងឱ្យក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានក្រុមការងារជំនាញស្ដីពីសន្តិសុខសាយប័រជាមួយសហប្រធានអូស្ត្រាលីបានរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារជំនាញស្ដីពី សន្ដិសុខសាយប័រ លើកទី១៣ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក ក្នុងខេត្តសៀមរាប

ឯកសារផ្សេងៗ

នយោបាយឈ្នះ ឈ្នះ ការបញ្ចប់សង្គ្រាមស៊ីវិលប្រកបដោយសន្តិភាពពេញលេញ

ច្បាប់ស្ដីពី លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ

ឯកសារស្ដីពី បទវិន័យទូទៅ និងបទវិន័យផ្ទៃក្នុងកងយោធពលខេមរភូមិន្ទ

គំរូលិខិតសុំច្បាប់ សម្រាប់ប្រើប្រាស់ផ្ទៃក្នុងនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ