នាព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣
ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញចូលរួម ប្រជុំប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង ថែទាំ អគាររដ្ឋបាលសាលប្រជុំទីស្ដីការក្រសួងការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ ដែលប្រព្រឹត្តទៅនៅបន្ទប់ចំប៉ា ទីស្ដីការក្រសួងការពារជាតិ។









