ថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣
ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញបំពេញទស្សនកិច្ច និងសំណេះសំណាល នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ នៃនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ
គណៈប្រតិភូអមដំណើររួមមាន៖
– ឯកឧត្តម នាយឧត្តមសេនីយ៍ ព្រហ្ម ឌិន រដ្ឋលេខាធិការ ក្រសួងការពារជាតិ
– ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ុង សំខាន់ រដ្ឋលេខាធិការ ក្រសួងការពារជាតិ
– ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ព្រមទាំង នាយករង នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ
នៅក្នុងដំណើរទស្សនកិច្ចនិងកម្មវិធីសំណេះសំណាល ឧត្តមសេនីយ៍ទោ បេង សុត្ថារិទ្ធ នាយក មជ្ឈមណ្ឌលហ្វឹកហ្វឺននិងជួសជុលបញ្ជូនសារ បានធ្វើបទបង្ហាញជូនគណ:ប្រតិភូ ស្តីអំពីទីតាំងភូមិសាស្រ្ត និងប្រវត្តិនៃកើតឡើងរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺននិងជួសជុលបញ្ជូនសារ ព្រមទាំងលទ្ធផលវគ្គបំប៉ននិងបណ្តុះបណ្តាលសិក្ខាកាមជំនាញបញ្ជូនសារ ។




















