នៅព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣
ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញចូលរួម កិច្ចប្រជុំពិភាក្សាការងារ ស្ដីអំពីជំនួយក្រសួងការពារជាតិជប៉ុនមកក្រសួងការពារជាតិកម្ពុជា ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សួន សំណាង ប្រធានក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (MCCG) ដែលប្រព្រឹត្តទៅ នៅទីស្តីការក្រសួងការពារជាតិ។










