ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣
ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានដឹកនាំក្រុមការងារជំនាញសន្តិសុខបច្ចេកវិទ្យា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងភាគីអូស្រ្តាលី ដោយមានការសម្របសម្រួលពីនាយកដ្ឋានកិច្ចការអាស៊ាន ដើម្បីរៀបចំផែនការការងារ(Work Plan) ក្រុមការងារជំនាញសន្តិសុខបច្ចេកវិទ្យា ក្នុងក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក្នុងនាមជាសហប្រធានកម្ពុជា-អូស្ត្រាលី សម្រាប់ វដ្តទី៣ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ មានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ។













