នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣
ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញដឹកនាំនាយទាហានចំនួន០២រូប ចូលរួមកិច្ចប្រជុំក្រុមគម្រោងរួមគ្នា(Intergrated Project Team) នៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ផ្ទាល់អាស៊ាន ដំណាក់កាលទី២ ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ(ZOOM) ដើម្បីពិភាក្សាលើគម្រោងដំណាក់កាលទី២ ដោយផ្តោតសំខាន់លើរបៀបវារៈ ដូចខាងក្រោម៖
- ការណែនាំនិងការបញ្ជាក់ពីសមាសភាពក្រុមការងារគម្រោងរួមគ្នា នៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ផ្ទាល់អាស៊ាន ដំណាក់កាលទី២
- បទបង្ហាញផែនការគម្រោងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ផ្ទាល់អាស៊ាន ដំណាក់កាលទី២(ផែនការបង្កើត Secure Email & Video conference )
- បទបង្ហាញស្ដីពី ដំណើការទិញឧបករណ៍ និងមធ្យោបាយបង់ប្រាក់







