ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣
ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញចូលរួមពិធីបិទវគ្គបំប៉នគ្រូបង្គោលថ្នាក់ជំនាញវិទ្យុទាក់ទង ថ្នាក់ជំនាញបច្ចេកវិទ្យាព័ត៌មាន និងបើកវគ្គបណ្តុះបណ្តាលថ្នាក់មេបញ្ជាការកងអនុសេនាតូចបញ្ជូនសារ ជំនាន់ទី៥ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ព្រហ្ម ឌិន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុសបញ្ជូនសារ ។

















































