នាថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១
ឯកឧត្តម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានដឹកនាំ ថ្នាក់ដឹកនាំនាយកដ្ឋានបញ្ជូនសារ អញ្ជើញចូលជួបសម្ដែងការគួរសមនិងអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិចិន នៅអនុពន្ធយោធាចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។