នាថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១
លោក ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងជាអនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានអញ្ជើញចូលរួមប្រជុំស្ដីពីលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្ដការងារបន្ដឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្ដម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។