ថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១
លោក ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ចូនសារ ក្រសួងការពារជាតិ បានអញ្ជើញចូលរួមប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍បូកសរុបខែមករា និងទិសទៅអនុវត្តខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។