នារសៀលថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១
លោក ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងជាអនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីបិទ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្ដម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា នៅពហុកីឡដ្ឋានជាតិ។


















