នាព្រឹកថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១
លោក ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញចូលរួម កម្មវិធីសន្និបាត បូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២០ លើកទិសដៅបន្ដឆ្នាំ២០២១ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពីយុទ្ធនាការអប់រំសង្គម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅសណ្ឋាគារហ្គាឌិនស៊ីធី ស្ថិតនៅក្នុងភូមិព្រែកតារ័ត្ន សង្កាត់តាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។