នាព្រឹកថ្ងៃអង្គារ ១១កេីត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០
លោក ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងជាសមាជិក គណៈកម្មការបច្ចេកទេសទី៥ (គប៥)ផ្នែកប្រព័ន្ធគ្របគ្រង នៃវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើស្តង់ដារអន្តរជាតិ ISO ដេីម្បីដាក់ជូនក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តជាស្តង់ដារជាតិ ដែលប្រព្រឹត្តទៅនៅ សាលប្រជុំបន្ទាយស្រី នៃវិទ្យាស្ថានស្តង់ដារកម្ពុជា។
