ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយទាហានជាន់ខ្ពស់ចំនួន០១រូប និងនាយទាហានចំនួន០៤រូបផ្សេងទៀត នៃនាយកដ្ឋានបញ្ជូនសារ ក.ព.ជ បានចូលរួម កម្មវិធីអន្តរប្រតិបត្តិការបញ្ជូនសារពហុសាសន៍ ដោយផ្ដោតសំខាន់លើការងារមនុស្សធម៌និងគ្រោះមហន្តរាយ ធ្វើឡើងតាមរយៈប្រព័ន្ធបណ្ដាញបញ្ជូនរូបភាពនិងសម្លេង ដែលមានសមាជិកចូលរួមសរុប ១៧ប្រទេស ក្នុងនោះរួមមាន៖
១- ឧត្ដមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក.ព.ជ អញ្ជើញចូលរួម កិច្ចប្រជុំនាយទាហានបញ្ជូនសារជាន់ខ្ពស់ប៉ាស៊ីហ្វិក២០២០ (Pacific Senior Communicator Meeting – PSCM 2020)។
២- លំហាត់កិច្ចខិតខំប្រឹងប្រែងប៉ាស៊ីហ្វិក២០២០ (Pacific Endeavor 2020) ដោយផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញសន្ដិសុខបច្ចេកវិទ្យាព័ត៌មាន(Cyber Security) និងផ្កាយរណប(Satellite Communication)។
– ហ្វឹកហាត់ពីវិធីទប់ទល់មេរោគ កំណត់ប្រភេទនៃមេរោគ ធ្វើការឆ្លើយតបនិងការពារការវាយប្រហារផ្នែកសន្ដិសុខបច្ចេកវិទ្យាព័ត៌មាន។
– ធ្វើការប្រកួតប្រជែងស្វែងរកចន្លោះប្រហោងនៅលើគេហទំព័រ វិភាគដំណើរការរបស់ទិន្នន័យ បំបែកកូដ និងវិភាគទិន្នន័យដើម្បីស្វែងរកចំណុចខ្វះខាត និងការគំរាមកំហែង។
– ការយល់ដឹងពីផ្កាយរណប បច្ចេកទេសក្នុងការដំឡើងអង់តែន និងការប្រើប្រាស់ផ្កាយរណបដើម្បីឆ្លើយតបរហ័សពេលមានគ្រោះមហន្តរាយ។