នាថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០
លោក ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី ការរៀបចំសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ក្រោមអធិបតីភាព បើកកម្មវិធីដោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ យន្ដ មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងក្រោមអធិបតីភាព បិទកម្មវិធីដោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្ដកោះកុង។