នាព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០
លោក ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញដឹកនាំ “កិច្ចប្រជុំបូកសរុបរបាយការណ៍ការងារត្រីមាសទី១ និងទិសដៅអនុវត្ដការងារត្រីមាសទី២ ឆ្នាំ២០២០” នៅបន្ទប់ប្រជុំនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។