ក្រុងសៀមរាប៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែមគិសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩
លោក ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងជាសមាជិកក្រុមការងារ បានអញ្ជើញចូលរួម “សិក្ខាសាលា សៀវភៅសការពារជាតិឆ្នាំ២០២០” លើកទី១១ រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឧត្ដមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសៀវភៅសការពារជាតិ ដែលបានប្រព្រឹត្តទៅនៅ សណ្ឋាគារអង្គរប៉ារ៉ាឌី ក្រុងសៀមរាប ខេត្តសៀមរាប។