នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩
ដោយមានការចង្អុលបង្ហាញនិងយកចិត្ដទុកដាក់ខ្ពស់ពីសំណាក់ លោក ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ អនុញ្ញាតឲ្យលោកស្រី ឧត្តមសេនីយ៍ត្រី ចាន់ សុឃុន នាយករង នាយកដ្ឋានបញ្ជូនសារ ដឹកនាំក្រុមការងារយេនឌ័រ ន.ប.ស ដើម្បីនាំយកថវិកា គ្រឿងបរិភោគ និងភេសជ្ជៈមួយចំនួន ចុះទៅសួរសុខទុក្ខ លោកវរសេនីយ៍ទោ នាក់ ចាន់ធី នាយរងការិយាល័យវិទ្យុរ៉ាដា នាយកដ្ឋានបញ្ជូនសារ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យ។