នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩
លោក ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និង ឧត្តមសេនីយ៍ត្រី ផន ឬទ្ធីសក្ដិ នាយករង នាយកដ្ឋានបញ្ជូនសារ បានអញ្ជើញចូលរួម កិច្ចប្រជុំក្រុមការងារសៀវភៅសការពារជាតិឆ្នាំ២០២០ ដើម្បីត្រៀមធ្វើសិក្ខាសាលា សៀវភៅសការពារជាតិឆ្នាំ២០២០ លើកទី១១ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សួន សំណាង ប្រធានក្រុមការងារ នៅបន្ទប់ប្រជុំអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ។