នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩
លោក ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធរវាងកងយោធពលខេមរភូមិន្ទជាមួយបណ្ដាប្រទេសជាមិត្ដ និងការចាត់តាំងសមប្រយុទ្ធនានា ក្នុងកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការ នៅបន្ទប់ប្រជុំខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន។