នាព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩
ឯកឧត្ដម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញចូលរួមជាភ្ញៀវកិត្ដិយសក្នុងពិធីប្រកាស “កាលបរិច្ឆេទរៀបចំ SEA Games ឆ្នាំ២០២៣” ជាផ្លូវការ និងវេទិកាជាតិលើកទី១ “ស្ដីពីការផ្សព្វផ្សាយព្រឹត្ដិការណ៍កីឡាអាស៊ីអាគ្នេយ៍និងកីឡាជនពិការ SEA Games-ASEAN PARA Games ឆ្នាំ២០២៣” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។












