នារសៀលថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩
ឯកឧត្តម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញចូលរួមជាកិត្ដិយស ក្នុងឱកាសគណៈប្រតិភូបញ្ជាការដ្ឋានវិទ្យុទាក់ទង ក្រសួងការពារជាតិវៀតណាម ដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ឃុគ ដាំងទុន មេបញ្ជាការ បញ្ជាការដ្ឋានវិទ្យុទាក់ទង ក្រសួងការពារជាតិវៀតណាម ចូលជួបសម្ដែងការគួសម ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៊ុត លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅវិមានមិត្ដភាព។