នាព្រឹកថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩
ដោយមានការចង្អុលបង្ហាញនិងយកចិត្ដទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្ដម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ អនុញ្ញាតឲ្យលោកជំទាវ ឧត្តមសេនីយ៍ត្រី ចាន់ សុឃុន នាយករង នាយកដ្ឋានបញ្ជូនសារ ដឹកនាំក្រុមការងារយេនឌ័រ ន.ប.ស ដើម្បីនាំយកថវិកា គ្រឿងបរិភោគ និងភេសជ្ជៈមួយចំនួន ចុះទៅសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ឆេក ដារាវិចិត្រ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។