ខេត្ដកោះកុង៖ នាព្រឹកសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩
ឯកឧត្តម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួម អបអរសាទរខួប៦៨ឆ្នាំ(១៩៥១-២០១៩) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាដែលប្រារព្ធនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្ដិយស សមាជិក សមាជិកា យ៉ាងច្រើនកុះករ។