នាព្រឹកសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩
ឯកឧត្តម ឧត្តមសេនីយ៍ទោ បេង សុត្ថារិទ្ធ នាយករង នាយកដ្ឋានបញ្ជូនសារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីចូលរួមពិធីផ្ទេរប្រគល់វិទ្យុទាក់ទង រវាងនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ជាមួយបញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក នៅទីបញ្ជាការដ្ឋាន កងទ័ពជើងគោក ។