នាល្ងាចថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងគណៈប្រតិភូ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ចំនួន០៥រូប បានធ្វេីមាតុភូមិនិវត្ត ពីទស្សនកិច្ចសិក្សាស្វែងយល់ពីបច្ចេកទេសក្នុងការផលិតវិទ្យុទាក់ទងនៅរោងចក្រហៃធើរ៉ា និងបទបង្ហាញ ស្ដីពីបច្ចេកវិទ្យាវិទ្យុទាក់ទងទំនើប សម្រាប់បម្រើក្នុងវិស័យយោធា នៅស្នាក់ការកណ្ដាល របស់ក្រុមហ៊ុនហៃធើរ៉ា នៅទីក្រុងហ្ស៊ិនចិន សាធារណរដ្ឋប្រជាមានិតចិន។