នាព្រឹកថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បាននាំគណៈប្រតិភូ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ចំនួន០៥រូប ដើម្បីទៅទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីបច្ចេកវិទ្យាវិទ្យុទាក់ទងទំនើប សម្រាប់បំពាក់លើរថពាសដែក និងរថក្រោះ នៅស្នាក់ការកណ្ដាល របស់ក្រុមហ៊ុនហៃធើរ៉ា នៅទីក្រុងហ្ស៊ិនចិន សាធារណរដ្ឋប្រជាមានិតចិន រយៈពេលចំនួន០៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។