នាព្រឹកថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩
ឯកឧត្តម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែឧសភា និងទិសដៅអនុវត្តន៍ការងារខែមិថុនា ឆ្នាំ២០១៩ ដោយមានវត្ដមានចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ នាយករងនាយកដ្ឋានបញ្ជូនសារ ឯកឧត្ដម នាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺននិងជួសជុលបញ្ជូនសារ នាយការិយាល័យ និងផ្នែកពាក់ព័ន្ធទាំងអស់ នៅសាលប្រជុំនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។