នារសៀលថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមេសា
ឯកឧត្តម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញចូលរួម អបអរសាទរ ពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហម ០១ខ្សែ ប្រវែង២៣គីឡូម៉ែត្រ បែកចេញពីផ្លូវជាតិលេខ៤៨ ភ្ជាប់ពីឃុំត្រពាំងរូង ទៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្ដកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅខេត្តកោះកុង។