នារសៀលថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩
លោក ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញចូលរួម ក្នុងពិធីជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន តាមកងឯកភាពឈរជើង ទិសយោធភូមិភាគទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅមជ្ឈមណ្ឌលស៊ូន នឹង(កោះកុង) នៅទីរួមខេត្តកោះកុង។