នាព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩
ឯកឧត្តម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនហូវៃ(Huawei)នៅប្រទេសកម្ពុជា អញ្ជើញចូលជួបសម្ដែងការគួរសម ជូនពរ និងអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។