នាព្រឹកថ្ងៃសុក ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩
យោងតាមការចង្អុលបង្ហាញនិងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានចាត់តាំងលោកជំទាវ ឧត្តមសេនីយ៍ត្រី ចាន់ សុឃុន នាយករង នាយកដ្ឋានបញ្ជូនសារ ដឹកនាំក្រុមការងារយេនឌ័រ ដើម្បីនាំយក ថវិកា គ្រឿងបរិភោគ ចុះទៅសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ទោ ជុយ តាំងអ៊ិច ជំនួយយការផ្នែកហ្វឹកហ្វឺន ការិយាល័យហ្វឹកហ្វឺន នាយកដ្ឋានបញ្ជូនសារ ដែលគាត់បានសម្រាលបុត្រនៅមន្ទីពេទ្យកាល់ម៉ែត។