នាព្រឹកថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩
យោងតាមការចង្អុលបង្ហាញនិងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានចាត់តាំងលោកស្រី ឧត្តមសេនីយ៍ត្រី ចាន់ សុឃុន នាយករង នាយកដ្ឋានបញ្ជូនសារ ដឹកនាំក្រុមការងារយេនឌ័រ ដើម្បីនាំយក ថវិកា គ្រឿងបរិភោគ ចុះទៅសួរសុខទុក្ខ លោកស្រី អនុសេនីយឯក ធិ ស្រន់ ជំនួយយការផ្នែកផែនការ ការិយាល័យផែនការ នាយកដ្ឋានបញ្ជូនសារ ដែលគាត់បានសម្រាលបុត្រនៅមន្ទីពេទ្យកាល់ម៉ែត។