នាព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩
ឯកឧត្តម ឧត្តមសេនីយ៍ទោ បេង សុត្ថារិទ្ធ នាយករង នាយកដ្ឋានបញ្ជូនសារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពចូលរួមកិច្ចប្រជុំជាមួយក្រុមការងារជំនាញរបស់នាយកដ្ឋានបញ្ជូនសារ ដើម្បីរៀបចំផែនការបំពាក់វិទ្យុទាក់ទង កាម៉េរា និងបណ្ដាញអ៊ីនធឺណិត សម្រាម់លំហាត់សមយុទ្ធនាគមាស ២០១៩ នៅសាលប្រជុំនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។