នាព្រឹកថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩
ឯកឧត្តម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញចុះត្រួតពិនិត្យអគារសិក្សា អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីត្រៀមលក្ខណៈបើកវគ្គបំប៉ននិងវគ្គបណ្ដុះបណ្ដាលថ្មី នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។