រសៀលថ្ងៃព្រហស្បតិ៍ ០៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងពិធីផ្ទេរ ប្រគល់ អគារការិយ័លបញ្ជូនសារ ដែលមានទទឹង ៦ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ ប្រក់ហីប្រូស៊ីម៉ង់ ព្រមទាំងមានបំពាក់សម្ភារៈបរិក្ខារួមមាន តុ កៅអី ទូដាក់ឯកសារ កុំព្យូទ័រ ម៉ាស៊ីនព្រីន មួយចំនួន ដែលជាជំនួយរបស់កងទ័ពប្រជាជនវៀតណាម តាមរយៈ នាយកដ្ឋានបញ្ជូនសារ និងក្រុមហ៊ុនមិត្តហ្វូនកម្ពុជា ផ្តល់ជូនយោធភូមិភាគ៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ដែលស្ថិតនៅក្នុងខេត្តសៀមរាប។